ស្របពេលជាមួយហ្នឹងមានការរីករាលដាលនៃជំងឺ កូវីត-១៩ មានកម្មវិធីជាច្រើនដែលត្រូវបានគេយកមកធ្វើជាការទាក់ទងគ្នាតាមរយៈ Video Conferencing ជំនួសឱ្យការជួបមុខគ្នាដោយផ្ទាល់ មានដូចជា Facebook Messenger, Skype, Zoom និង Microsoft Teams ជាដើម។ ដោយឡែកក្រុមហ៊ុន ហ្វេសប៊ុក ក៏បានធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធី WhatsApp Messager ផងដែរ។

ការធ្វើបច្ចុប្បន្នភាពថ្មីនេះ គឺអាចធ្វើឱ្យមានចំនួនអ្នកចូលរួមបានកាន់តែច្រើន ពោលគឺអាចធ្វើការចូលរួមក្នុង Video Conferencing បានដល់ទៅ ៨នាក់ ដែលពីមុនបានតែ៤នាក់ប៉ុណ្ណោះ។ ចំពោះសមាជិកដែលចង់ចូលរួមក្នុងក្រុម គឺត្រូវតែធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធី WhatsApp Messager ទៅជំនាន់ចុងក្រោយបង្អស់ទើបអាចធ្វើការចូលរួមបាន។

ខាងក្រោមនេះគឺជារបៀបដើម្បីចាប់ផ្ដើម Video Conferencing៖

1. បើកកម្មវិធី WhatsApp ហើយចុចលើប៊ូតុង Call ដែលនៅផ្នែកខាងក្រោមអេក្រង់

2. បន្ទាប់មកចុចលើរូបសញ្ញា “Call+” ដែលនៅផ្នែកខាងលើ និងខាងស្ដាំអេក្រង់

3. ចុចលើពាក្យ “New Group Call” ហើយជ្រើសរើសសមាជិកដើម្បីបញ្ចូល (បានដល់៧នាក់)

4. ចុចលើរូបសញ្ញា វីដេអូ ដើម្បីចាប់ផ្ដើម Video Conferencing៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ